Thursday, November 24, 2016

ល្បិច​ថ្មី​លាង​ងាវ​ឱ្យ​វា​ខ្ជាក់​ដី​ចេញ​អស់​ប្រើពេល​ខ្លី ពិតជា​ងាយ​មែនទែន!

by davady2018  |  at  1:43 AM

1

​អ្នក​ដែល​ចូលចិត្ត​ទទួលទាន​ងាវ​ច្បាស់​ជាធុញទ្រាន់​​ចំពោះ​បញ្ហា​ដី​នៅក្នុង​ងាវ​។ ពិ​សាវា​​ទើស​តែ​ដី​ ប៉ុន្តែ​វិធី​ថ្មី​នេះប្រើពេល​មិន​ដល់ ៥ នាទី​ផង អ្នក​នឹងអាចទៅផឹកបន្តទៀតបានហើយ​។
​    ​១. ត្រូវ​ទិញ​ងាវ​រស់​ដាច់ខាត​
​    ​២. យក​វា​លាង​សម្អាត​ដី​ចេញ ២ ទៅ ៣ ​ទឹក​សិន​
​    ​៣. ចាក់​ងាវ ដាក់​ក្នុង​ចាន​ទឹក​មួយ ហើយ​បង់អំបិល​បន្តិច និង​បុក​ម្ទេស​ហឹរ​ខ្លាំង ៤ ទៅ ៥ គ្រាប់​ដាក់ចូល​
​    ​៤. រង់ចាំ​ប្រហែល ២ នាទី ងាវ​ទាំងនោះ​នឹង​ចាប់ផ្តើម​ខ្ជាក់​ដី​ចេញ ដោយសារ​ហឹរ​​ខ្លាំងពេក​
​    ​៥. បន្ទាប់មក លាង​សម្អាត ២ ទៅ ៣ ដង​ឱ្យ​ស្អាត​ ជាការ​ស្រេច​។
​    ​ដំណើរ​ការលាង​សម្អាត​គឺ​ប្រើពេល​មិនយូរ​ជាង ៥ នាទី​ឡើយ៕

0 comments:

Proudly Powered by Blogger.